អញថាឡប់ ឡប់មែន


ឆ្លងកាត់ការព្យាបាលយ៉ាងយូរ ក្រុមគ្រូពេទ្យក៏សម្រេចចិត្តធ្វើការសាកល្បងលើមនុស្សឆ្កួតជាច្រើនអ្នក ពេលនោះមានមនុស្សឆ្កួតម្នាក់មានអាការៈដូចជារាងធូរស្រាលបន្តិច គ្រូពេទ្យចាប់ផ្តើមសួរ  បើគេឲ្យលុយឯង 2ម៉ឺនដុល្លារ ឯងយកទៅធ្វើស្អីខ្លះ?
មនុស្សឆ្កួតៈ​ បើញុំមាន2ម៉ឺនដុល្លារ ញុំយកម៉ាម៉ឹនទៅដណ្តឹងប្រពន្ធ ហើយម៉ាម៉ឺនទៀតទុករកស៊ីចិញ្ចឹមគេ
គ្រូពេទ្យៈ យីអានេះគំនិតវាខ្លាំងជាងមនុស្សធម្មតាទៅទៀត គ្រូពេទ្យសួរបន្ត អើចុះបើហ្អែងយកប្រពន្ធមុនដំបូងគេត្រូវធ្វើម៉េចខ្លះ?
មនុស្សឆ្កួតៈ មុនដំបូងគេចូលដឹងសិន(ដណ្តឹង) កួតទេហេប៉ុណ្ណឹងអត់ដឹងដែរ
គ្រូពេទ្យៈ អើ បន្ទាប់មកម៉េចទៀត?
មនុស្សឆ្កួតៈ ដឹង(ដណ្តឹង)ហើយគេរៀបការ រៀបការហើយគេផ្សំដំណេក
គ្រូពេទ្យៈ អើ ពេលផ្សំដំណេកគេធ្វើម៉េចខ្លះ?
មនុស្សឆ្កួតៈ មុនដំបូងគេដោះអាវចេញ បន្ទាប់មកគេស្រាតលីអូ
ក្រុមគ្រូពេទ្យមើលមុខគ្នា ហើយគិតថាយើងមើលថែបានជោគជ័យហើយ ហើយក៏សួរបន្ត ចុះស្រាតលីអូហើយគេធ្វើអីទៀត?

មនុស្សឆ្កួតៈ រុះកៅស៊ូនៅចង្កេះលីអូហ្នឹង បាញ់នាងឯងឲ្យស្រែកអូយហ្មង


ត្រឡប់ទំព័រក្រោយ.....



No comments:

Post a Comment