រឿងកំប្លែងខ្លី

ទៅណាក៏បាន

ពីរនាក់ប្តីប្រពន្ធរស់នៅក្នុងផ្ទះតូចមួយទ្រុឌទ្រោម ប្តីជាកម្មករសំណង់គាត់ផ្សងសំណាងឆ្នោតជាតិអាមេរិកមិនដែលខកខានទេ ស្រាប់តែថ្ងៃមួយសំណាងក៏មកដល់គាត់ត្រូវឆ្នោតរង្វាន់50លានដុល្លារ គាត់អរណាស់ រត់មកផ្ទះត្រហេបត្រហបហើយស្រែកប្រាប់ប្រពន្ធថា
ប្តីៈ យាយប៉ិឆាប់រៀបចំអីវ៉ាន់ឲ្យលឿនទៅអញត្រូវឆ្នោត50លានដុល្លារ
ស្រាប់តែឮភ្លាមប្រពន្ធខំលោតអរម៉ាសប្បាយ ហើយសួរប្តីថា
ប្រពន្ធៈ តើយើងរៀបចំឥវ៉ាន់ទៅណាបង?

ប្តីក៏ឆ្លើយថា ទៅណាក៏បានដែរឲ្យតែទៅឲ្យឆ្ងាយពីជីវិតអញ


ខុសអស់


កំលោះសង្ហារម្នាក់ឃើញក្រមុំរូបស្រស់ម្នាក់ដើរពើងទ្រូង កំប៉េះគូតមូលក្លំ បុរសសង្ហារក៏ទ្រាំមិនបាន ក៏សាកសួរប៉ះចំស្រីចំណាស់ម្នាក់ដែលត្រូវជាមេដោះរបស់នាង ដោយក្តីប្រាថ្នាកំលោះរូបនោះបានសូកប៉ាន់ដល់មេដោះនោះជាថ្នូរនឹងការបាននាងមកថ្នាក់ថ្មម។ កំលោះក៏សួរថា តើខ្ញុំធ្វើម៉េចបាននាងមកថ្នាក់ថ្នម? យាយចាស់តបថានាងជឿលើអារក្សព្រៃណាស់ រាល់ម៉ោង10យប់នាងតែងទៅគោរពដើមពោធិ៍នៅក្រោយផ្ទះទាំងងងឹត ដល់ពេលនោះឯងសំដែងជាអារក្សទៅ ឯងចង់ប្រើនាងធ្វើអីក៏នាងព្រមដែរ ឮដូច្នេះកំលោះសង្ហារត្រៀមខ្លួនរួចជាស្រេចរង់ចាំពេលវេលាមកដល់។ ដល់ម៉ោងកំណត់កំលោះសង្ហារធ្វើតាមយាយចាស់បានប្រាប់ ហើយក៏ធ្វើជានិយាយថា យើងជាអារក្សពោធិ៍ យើងចង់ប្រទានកូនមួយដ៏អស្ចារ្យឲ្យនាង តែនាងត្រូវតែរួមរ័ក្សជាមួយយើងដើម្បីបានបុត្រនោះ។ និយាយចប់កំលោះសង្ហារចាត់ការនាងតាមបំណង។

ក្រោយសង្រ្គាមបានបញ្ចប់…..

កំលោះសង្ហារៈ ហាស់ហាស់ មិនងាយ មិនងាយ មិនងាយបានភ្លក់រស់ជាតិបែបនេះទេ ថ្ងៃស្អែកយើងនឹងទៅអរគុណលោកយាយ លោកយាយពិតជាអស្ចារ្យមែន ភ្លាមនោះស្រាប់តែយាយចាស់នោះងើបមក មិនបាច់ចាំស្អែកទេយាយអូននៅហ្នឹងតើ!”  សូម្បីតែអ្នកនិពន្ធក៏ព្រឺសម្បុរគីង្គក់ដែរ ឲ្យវាស្រឡះចឹងចុះអាសង្ហារ! តាមពិតសង្ក្រាមយ៉ាងកក្រើកមេឃអំបាញ់មិញនេះគឺសង្គ្រាមជាមួយយាយចាស់នេះទេហ្អី

No comments:

Post a Comment