តើធ្វើដូចម្តេចដើម្បីព្យាបាលឫសដូងបាតខាងក្នុងនិងខាងក្រៅជាមួយនឹងការព្យាបាលធម្មជាតិ?


សរសៃឈាមរីកធំនៅរន្ធគូថនិងរន្ធគូថត្រូវបានគេហៅថាជំងឺឬសដូងបាត។ ពេលខ្លះ,សរសៃឈាមដែលរីករាលដាលទាំងនេះហើមហើយរលាកពេលអ្នកឆ្លងកាត់លាមក។ ជាធម្មតាមនុស្សទទួលរងនូវជំងឺឬសដូងបាតខាងក្នុងនិងខាងក្រៅ។ ជំងឺឬសដូងបាតត្រូវបានគេហៅផងដែរថាជាគំនរ។ រោគសញ្ញានៃគំនររួមមានការឈឺចាប់ធ្ងន់ធ្ងររមាស់រលាកលើរន្ធគូថការហូរឈាមដោយគ្មានការឈឺចាប់និងការបញ្ចេញទឹករំអិល។

ជំងឺឬសដូងបាតខាងក្នុងស្ថិតនៅលើស្រទាប់ខាងក្នុងនៃរន្ធគូថរបស់អ្នក។ អ្នកអាចនឹងមានការហូរឈាមនៅពេលពោះវៀន។ ឬសដូងបាតខាងក្រៅស្ថិតនៅក្រោមស្បែកជុំវិញរន្ធគូថ។ មូលហេតុមួយចំនួនសម្រាប់ការហើមរួមមានការកណ្តាស់ក្អួតការមានផ្ទៃពោះការទទួលទានអាហារដែលមានជាតិសរសៃតិចរាគអង្គុយឬឈរយូរ។

របៀបក្នុងការព្យាបាលជំងឺឬសដូងបាត គឺតាមរយៈការទទួលទានឱសថរុក្ខជាតិដូចជាគ្រាប់ថ្នាំ Pilesgon ។ ឱសថដែលមានសក្តានុពលនៅក្នុងថ្នាំរុក្ខជាតិនេះបង្ក្រាបកត្តាជំរុញសម្រាប់គំនរដូចជា flatulence, toxins, ការទល់លាមក, hyperacidity និងការរំលាយអាហារយឺត។

ការប្រើជាប្រចាំនូវឱសថរុក្ខជាតិនេះត្រូវបានគេណែនាំឱ្យធ្វើឱ្យមុខងារពោះវៀនមានភាពរលូននិងលាងសំអាតលាមក។ វាធានាការរំលាយអាហារល្អនិងអនុញ្ញាតឱ្យបញ្ចេញសារធាតុកាកសំណល់ដោយរលូន។ វាពង្រឹងស្រទាប់រន្ធគូថនិងផ្តល់នូវការព្យាបាលដែលមានប្រសិទ្ធិភាពសម្រាប់ជំងឺឬសដូងបាតខាងក្នុងនិងខាងក្រៅ។

គ្រឿងផ្សំសំខាន់ៗនៅក្នុងគ្រាប់ពែលស៊ីនដែលជាថ្នាំរុក្ខជាតិល្អបំផុតដើម្បីព្យាបាលជំងឺឬសដូងបាតក្នុង:

គ្រឿងផ្សំសំខាន់ៗនៅក្នុងឱសថរុក្ខជាតិដូចជា hemsagar, rasaunt, khun shosha, kttha, haritaki, shudh takan, rithha, ayapana, indrajau, kalijiri and nagkesar ។ ឱសថទាំងអស់នេះត្រូវបានលាយបញ្ចូលគ្នាដោយប្រើរូបមន្ដរុក្ខជាតិដែលមានលក្ខណៈស្តង់ដារក្រោមការណែនាំពីអ្នកឯកទេសខាងវេជ្ជសាស្ត្រដើម្បីព្យាបាលជំងឺឬសដូងបាតខាងក្នុង ជាអចិន្ត្រៃយ៍។

អ្នកនឹងទទួលរងនូវភាពស្លេកសាំ្លងដោយសារតែការហូរឈាមហួសប្រមាណដែលទាក់ទងនឹងគំនរខាងក្នុង។ អ្នកក៏អាចទទួលរងការឈឺចាប់មិនអាចទ្រាំទ្របានដោយមានគំនរស្ងួត។ កង្វះនៃលំហាត់ទល់លាមករបៀបរស់នៅមិនស្រួលនិងស្ថានភាពនៃថ្លើមអាចនឹងទទួលខុសត្រូវចំពោះគំនរទាំងនេះ។ អ្នកមិនគួរធ្វេសប្រហែសការព្យាបាលជំងឺឬសដូងបាតទេ។ របៀបក្នុងការព្យាបាលជំងឺឬសដូងបាតខាងក្នុងនិងខាងក្នុងគឺដោយការប្រើប្រាស់ថ្នាំ Pilesgon ជារៀងរាល់ថ្ងៃ។

នៅមានត...........

រឿងកំប្លែង

ទៅណាក៏បាន

ពីរនាក់ប្តីប្រពន្ធរស់នៅក្នុងផ្ទះតូចមួយទ្រុឌទ្រោម ប្តីជាកម្មករសំណង់គាត់ផ្សងសំណាងឆ្នោតជាតិអាមេរិកមិនដែលខកខានទេ ស្រាប់តែថ្ងៃមួយសំណាងក៏មកដល់គាត់ត្រូវឆ្នោតរង្វាន់50លានដុល្លារ គាត់អរណាស់ រត់មកផ្ទះត្រហេបត្រហបហើយស្រែកប្រាប់ប្រពន្ធថា
ប្តីៈ យាយប៉ិឆាប់រៀបចំអីវ៉ាន់ឲ្យលឿនទៅអញត្រូវឆ្នោត50លានដុល្លារ
ស្រាប់តែឮភ្លាមប្រពន្ធខំលោតអរម៉ាសប្បាយ ហើយសួរប្តីថា
ប្រពន្ធៈ តើយើងរៀបចំឥវ៉ាន់ទៅណាបង?

ប្តីក៏ឆ្លើយថា ទៅណាក៏បានដែរឲ្យតែទៅឲ្យឆ្ងាយពីជីវិតអញ


ខុសអស់


កំលោះសង្ហារម្នាក់ឃើញក្រមុំរូបស្រស់ម្នាក់ដើរពើងទ្រូង កំប៉េះគូតមូលក្លំ បុរសសង្ហារក៏ទ្រាំមិនបាន ក៏សាកសួរប៉ះចំស្រីចំណាស់ម្នាក់ដែលត្រូវជាមេដោះរបស់នាង ដោយក្តីប្រាថ្នាកំលោះរូបនោះបានសូកប៉ាន់ដល់មេដោះនោះជាថ្នូរនឹងការបាននាងមកថ្នាក់ថ្មម។ កំលោះក៏សួរថា តើខ្ញុំធ្វើម៉េចបាននាងមកថ្នាក់ថ្នម? យាយចាស់តបថានាងជឿលើអារក្សព្រៃណាស់ រាល់ម៉ោង10យប់នាងតែងទៅគោរពដើមពោធិ៍នៅក្រោយផ្ទះទាំងងងឹត ដល់ពេលនោះឯងសំដែងជាអារក្សទៅ ឯងចង់ប្រើនាងធ្វើអីក៏នាងព្រមដែរ ឮដូច្នេះកំលោះសង្ហារត្រៀមខ្លួនរួចជាស្រេចរង់ចាំពេលវេលាមកដល់។ ដល់ម៉ោងកំណត់កំលោះសង្ហារធ្វើតាមយាយចាស់បានប្រាប់ ហើយក៏ធ្វើជានិយាយថា យើងជាអារក្សពោធិ៍ យើងចង់ប្រទានកូនមួយដ៏អស្ចារ្យឲ្យនាង តែនាងត្រូវតែរួមរ័ក្សជាមួយយើងដើម្បីបានបុត្រនោះ។ និយាយចប់កំលោះសង្ហារចាត់ការនាងតាមបំណង។

ក្រោយសង្រ្គាមបានបញ្ចប់…..

កំលោះសង្ហារៈ ហាស់ហាស់ មិនងាយ មិនងាយ មិនងាយបានភ្លក់រស់ជាតិបែបនេះទេ ថ្ងៃស្អែកយើងនឹងទៅអរគុណលោកយាយ លោកយាយពិតជាអស្ចារ្យមែន ភ្លាមនោះស្រាប់តែយាយចាស់នោះងើបមក មិនបាច់ចាំស្អែកទេយាយអូននៅហ្នឹងតើ!”  សូម្បីតែអ្នកនិពន្ធក៏ព្រឺសម្បុរគីង្គក់ដែរ ឲ្យវាស្រឡះចឹងចុះអាសង្ហារ! តាមពិតសង្ក្រាមយ៉ាងកក្រើកមេឃអំបាញ់មិញនេះគឺសង្គ្រាមជាមួយយាយចាស់នេះទេហ្អី

វីធីសាស្រ្តធ្វើ Steak.


ស្រមោលស្នេហ៍


ម៉ារ៉េន​ និង នីតា រៀននៅសកលវិទ្យាល័យជាមួយគ្នា ពួកគេទាំងពីរនាក់តែងតែរកពេលវេលានៅក្បែរគ្នា មិនចង់ទៅណាឃ្លាតពីគ្នាមួយគ្រាណាឡើយ។ ការជួបគ្នា នៅក្បែរគ្នាជាញឹកញាប់បង្កើតបានក្តីស្រលាញ់ដ៏ជ្រាលជ្រៅមួយស្ទើរតែមិនអាចបំភ្លេចបាន។ ថ្ងៃមួយម៉ារ៉េនហាក់ដូចមិនស្រួលនៅក្នុងចិត្ត គេសំឡឹងមុខនីតាដោយកែវភ្នែករលីងរលោងហើយសួរនាងថា បើថ្ងៃណាមួយគ្មានអូននៅក្បែរតើបងត្រូវរស់នៅយ៉ាងណា? គេដឹងថាថ្ងៃណាមួយគេនឹងបាត់បង់នីតាដោយសារថានៈគ្រួសារជាមិនខាន ព្រោះគ្រួសារនីតាជាអ្នកមានឯខ្លួនជាគ្រួសារអ្នកក្រមកពីខេត្តឆ្ងាយមកស្នាក់នៅក្នុងវត្តដើម្បីបានសិក្សាក្នុងសកលវិទ្យាល័យ។ ទោះបីជាយ៉ាងនេះក្តី ម៉ារ៉េននៅតែមិនអាចគេចចេញពីច្រវ៉ាក់ស្នេហ៏នេះបានឡើយ ព្រោះថាក្តីស្រលាញ់មួយនេះគឹវាបានកប់ជ្រៅក្នុងក្រអៅបេះដូងរបស់គេទៅហើយ ហើយគេរំពឹងទុកថាគេនឹងបានរស់ក្បែរមនុស្សស្រីដែលខ្លួនស្រលាញ់អស់មួយជីវិត ។ ជាអកុសល រឿងរ៉ាវស្នេហាគេទាំងពីរបានលេចឮទៅដល់ឳពុកម្តាយនីតា គាត់ទាំងពីរបានស៊ើបពីប្រវត្តិម៉ា​រ៉េនហើយដឹងថា គ្រួសារម៉ារ៉េនក្រីក្រណាស់ ពួកគាត់ក៏ស្នើរសុំឲ្យនីតាបំភ្លេចម៉ារ៉េនចោល ដោយលើកហេតុផលជាច្រើនដែលអាចឲ្យនីតាជឿទទួលយកបាន​ ប៉ុន្តែម៉ារ៉េនវិញអ្វីដែលខ្លួនអាចធ្វើបានគឺនៅតែរក្សាក្តីស្រលាញ់ទាំងទឹកភ្នែកនៅក្នុងបេះដូងតែម្នាក់ឯង ក្រោយមកពួកគេក៏ស្ថិតនៅឆ្ងាយពីគ្នាបន្តិចម្តងៗហើយក៏លែងបានជួបគ្នាចាប់តាំងពីពេលនោះមក។ កន្លងទៅច្រើនឆ្នាំពួកគេមានការងាររៀងៗខ្លួន ពួកគេនៅតែបង្កប់និងរក្សានូវក្តីស្រលាញ់ចំពោះគ្នារហូតដោយគ្មានអ្នកណាដឹង​ ម៉ារ៉េនពិតជាចង់ជួបនីតាខ្លាំងណាស់ដើម្បីបង្ហាញនាងនូវក្តីនឹករលឹកដ៏លើសលុបមួយនេះ ហើយនឹងទន្ទឹងរង់ចាំយ៉ាងខ្លោចផ្សាក្នុងចិត្តជាទីបំផុត។ ទន្ទឹមនឹងនោះមានស្រីជាច្រើនស្រលាញ់នូវឬកពារលក្ខណៈរបស់ម៉ារ៉េនដែលជាសុភាពបុរសគួរឲ្យស្រលាញ់ ក្នុងនោះមាន ធានីមិត្តរួមការងាររបស់ម៉ារ៉េនក៏តែងតែព្យាយាមនៅក្បែរម៉ារ៉េន ហើយនាងក៏ជាស្រីស្អាតនឹងសុភាពគួរឲ្យស្រលាញ់ផងដែរ ប៉ុន្តែសម្រាប់ម៉ារ៉េន ក្តីស្រលាញ់នេះគេបានប្រគល់ឲ្យទៅនីតាអស់ទៅហើយ គេត្រឹមតែបានរាប់អាននាងជាប្អូនស្រីម្នាក់ប៉ុណ្ណោះ។ ថ្ងៃមួយនៅលើដងវិថីនៃរាជធានីភ្នំពេញ គេបានបណ្តើរគ្នាជាមួយធានី កំពុងតែដើរនិយាយគ្នាពីនេះពីនោះ ស្រាប់តែគេប្រទះភ្នែកឃើញនីតាកំពុងដើរនៅលើផ្លូវម្ខាងទៀត ដោយក្តីនឹករលឹកខ្លាំងពេក គេក៏ស្ទុះរត់ទៅរកនាងភ្លាមដោយមិនបានខ្វល់ពីអ្វីទាំងអស់ ផាំង! សំលេងដូចជាមានរបស់អ្វីមួយប៉ះគ្នា តាមពិតគឹម៉ារ៉េន ត្រូវឡានបុករបួសធ្ងន់បាត់ទៅហើយ ភ្លាមនោះធានីដែលដើរជាមួយគ្នានោះ ក៏បានស្ទុះទៅលើកត្រកង អង្រួនស្រែកហៅ បង! បង! ដឹងខ្លួនឡើង កុំទៅណាចោលលអូន អូនស្រលាញ់បង តែហាក់ដូចជាគ្មានបានផលអ្វីទាំងអស់ ម៉ារ៉េនសន្លប់ស្តូកស្តឹងបាត់ទៅហើយ មនុស្សម្នាជាច្រើនចោមរោមមើលរួមទាំងនីតាផងដែរ នាងបានសម្លឹងនឹងឃើញនូវព្រឹត្តិការណ៍ច្បាស់នឹងភ្នែក នាងឈរភាំងស្មារតីមិននឹកស្មានថាមនុស្សដែលនាងស្រលាញ់ទើបតែបានជួបបែជាមានរឿងដូច្នេះសោះ នាងបានឃើញទង្វើរបស់ធានីធ្វើឲ្យនាងគិតថាធានីជាសង្សារថ្មីរបស់ម៉ារ៉េន ហើយគេបំភ្លេចនាងបាត់ទៅហើយ។  ម៉ារ៉េនក៏ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ នៅខាងមុខបន្ទប់សង្គ្រោះបន្ទាន់ ធានីដើរច្រាសច្រាលទៅមកៗ ឯនីតាខំបន់ស្រន់ឲ្យម៉ារ៉េនរួចផុតពីសេចក្តីស្លាប់ ហើយរំពឹងទុកថាម៉ារ៉េននៅតែស្រលាញ់នាង ពួកគេនឹងរៀបការជាមួយគ្នា ទោះជាមានវណ្ណះមករារាំងយ៉ាងណាក៏ដោយ។ កម្មស្នេហ៏លោកីយ៍ពិតជាមានមែន ជីវិតដល់កាលកំណត់របស់ព្រហ្មលិខិត​ ម៉ារ៉េនមិនអាចគេចផុតពីសេចក្តីស្លាប់ឡើយ លោកគ្រូពេទ្យចេញមកគ្រវីក្បាលជាសញ្ញាបញ្ជាក់ប្រាប់ថាអស់សង្ឃឹមទៅហើយ សំលេងសោកសង្រែងទ្រហ៊ោយំពេញមន្ទីពេទ្យ។ នៅចំពោះមុខធានី “ អ្នកនាងនីតាសូមទោស ខ្ញុំប្រឹងអស់លទ្ធភាពទៅហើយ ក្នុងពេលដែលខ្ញុំកំពុងជួយគាត់ គាត់បានស្រែករកឈ្មោះអ្នកនាងរហូត ហើយនៅដង្ហើមចុងក្រោយគាត់មានរបស់ជាប់នឹងខ្លួនទំនងជាទុកឲ្យអ្នកនាង” លោកគ្រូពេទ្យហាក់ដូចជាប្រាប់ច្រឡំមនុស្ស នីតាឈរក្បែរដឹងយ៉ាងច្បាស់ថា នោះជារបស់អនុស្សាវរីតែមួយគត់ដែលនាងឲ្យម៉ារ៉េនកាលពីនៅសកលវិទ្យាល័យ ទឹកភ្នែកនាងហូរកាន់តែខ្លាំងនឹងឈឺផ្សារបំផុតពេលដែលដឹងថាម៉ារ៉េនមិនដែលភ្លេចនាងម្តងណាឡើយ ចុងក្រោយបំផុតនាងត្រូវរស់នៅជាមួយវិប្បដិសារីអស់មួយជិវិត។